នៅឆ្នាំ១៩៧៤ ណេន បានស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម និងត្រូវជ្រើសរើសឲ្យទៅរៀនវិជ្ជាពេទ្យរយៈពេលខ្លី ដើម្បីព្យាបាលយោធារបួសក្នុងសមរភូមិប្រយុទ្ធរវាងយោធាបដិវត្តន៍ខ្មែរក្រហម ជាមួយនឹង​ទាហានរបប លន់ នល់។ ខាងក្រោមនេះជារឿងរ៉ាវរបស់ ណេន ដែលជាជនបដិវត្តន៍ខ្មែរក្រហម៖ នូ សុវណ្ណា ឬ សុវ៉ាន់ណ្ណា ហៅណេន ជាកសិករ មានអាយុ៤៨ឆ្នាំ (ឆ្នាំ២០០៦) រស់នៅភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។[1] ណេន មាន […]...