សុខ ឡាត់ រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឡាត់ មានអាយុ ៦៤ឆ្នាំ កំពុងរស់នៅជាមួយនឹងការចងចាំដែលដក់ជាប់ក្នុងចិត្តអស់រយៈពេលជាងសែសិបឆ្នាំមកហើយ ដែលពោរពេញទៅដោយការឈឺចាប់ ការព្រាត់ប្រាស់ និងការតស៊ូដើម្បីរស់រានមានជីវិតពីរបបខ្មែរក្រហម។ សុខ ឡាត់ បានរៀបរាប់ថា៖ ខ្ញុំឈ្មោះ សុខ ឡាត់ កើតក្នុងឆ្នាំ១៩៦០ ក្នុងទឹកដី ឃុំចិន្រ្ទា ស្រុកស្វាយរៀង ខេត្តស្វាយរៀង ដែលជាតំបន់សម្បូរវាលស្រែខៀវស្រងាត់ ប្រជាជនប […]...