អ៊ុយ ហឿន អាយុ៨០ រស់នៅភូមិចាន់ទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ហឿន មានកូន២នាក់។ កូនរបស់ ហឿន មិនបានស្នាក់នៅជាមួយគាត់នោះទេ ព្រោះអង្គការចាត់តាំងឲ្យហឿនចូលទៅធ្វើការងារនៅក្នុងកងមេម៉ាយកម្លាំងទី១ ហើយកូនស្រីច្បងត្រូវទៅរស់នៅក្នុងកងកុមារ ដើម្បីធ្វើការងារលើកទំនប់, ធ្វើជី និងរៀនតាមផ្ទះ ប៉ុន្តែក្រោយមកគាត់បាត់បង់ជីវិតក្នុងសម័យនោះ។ ចំពោះកូនពៅរបស់ហឿន ដែលមានអាយុនៅតិចមិនអាចធ្វើការងារបាន អង […]...