កងពល៥០២ គឺជាកងទ័ពអាកាស ដែលដំបូងឡើយគឺជាកងពលមួយរបស់ភូមិភាគនិរតី ស្ថិតក្រោមការគ្រប់គ្រងរបស់ តាម៉ុក។ បន្ទាប់មកនៅក្នុងខែកក្កដា ឆ្នាំ១៩៧៥ កងពលនេះបានក្លាយជាកងពលមជ្ឈិម។ មេបញ្ជការកងពល៥០២គឺឈ្មោះ ស៊ូ ម៉េត ដែលជាសមាជិកមួយរូបផងដែរនៅក្នុងសេនាធិការ។ កងពលនេះទទួលខុសត្រូវលើការសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង[1]។  នៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៦ គណៈកងពល៥០២ ដោយមានចុះហត្ថលេខាឈ្មោះ ម៉េត បានឱ្យដឹងថាកងពល៥០២ មានវរសេនាធំ ១៧ មានចំន […]...