នៅឆ្នាំ១៩៧៥ ម៉ាលី ត្រូវមេកងបញ្ជូនចេញពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តបាត់ដំបង ហើយទទួលតួនាទីជាប្រធានក្រុមកងកាំភ្លើងធំ គ-១៨ នៅតំបន់២។ ស៊ុម ម៉ាលី ភេទប្រុស អាយុ៧៧ឆ្នាំ[1] មានមុខរបរជាប្រធានភូមិភ្នំព្រឹក្ស។ ម៉ាលី មានស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ម៉ាលី រស់នៅក្នុងភូមិភ្នំព្រឹក្ស ឃុំភ្នំព្រឹក្ស ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង។ គាត់មានឪពុកឈ្មោះ ស៊ុម (ស្លាប់) ក្ […]...